ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន អញ្ជើញសំណេះសំណាលជាមួយលោគ្រូ អ្នកគ្រូ ប្រជាការពារ និងក្រុមការងារសំឡេះគោ និងពពែ យកសាច់ចែកជូនប្រជាពលរដ្ឋក្នុងភូមិរកា សង្កាត់សំបួរមាស ក្រុងកំពង់ចាម
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញសំណេះសំណាលជាមួយលោគ្រូ អ្នកគ្រូ បងប្អូនប្រជាការពារ និងក្រុមការងារសំឡេះគោ និងពពែ យកសាច់ចែកជូនប្រជាពលរដ្ឋក្នុងភូមិរកា សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ក្នុងឱកាសសំណេះសំណាល ឯកឧត្តមបានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណចំពោះបងប្អូនដែលបានខ្នះខ្នែងក្នុងការសម្របសម្រួលឱ្យកម្មវិធីប្រព្រឹត្តទៅប្រកបដោយភាពរលូន និងសប្បាយរីករាយ។ ទាំងនេះហើយគឺបញ្ជាក់ឱ្យឃើញថា ការសាមគ្គីគ្នា ការស្រឡាញ់គ្នា យកចិត្តទុកដាក់ចំពោះគ្នា អធ្យាស្រ័យគ្នា ជាកត្តានាំឱ្យសហគមន៍មានភាពរស់រវើក ស្រស់បំព្រង និងនាំមកនូវជ័យជម្នះបើទោះបីជាឋិតក្នុងកាលៈទេសៈណាក៏ដោយ។

បន្ទាប់ពីសម្តែងនូវការកោតសរសើរ និងអំណរគុណរួចមក ឯកឧត្តមក៏បានផ្តល់ជូននូវថវិកាដើម្បីជាការលើកចិត្តចំពោះបងប្អូនទាំងអស់រួមមាន៖ លោគ្រូ អ្នកគ្រូចំនួន២៣នាក់ ក្មុងម្នាក់ៗទទួលបានថវិកា ៥០.០០០រៀល បងប្អូនក្រុមការងារសំឡេះគោ និងពពែចំនួន៥៥នាក់ ក្នុងម្នាក់ទទួលបាន ៥០.០០០រៀល បងប្អូនក្រុមប្រជាការពារចំនួន១៣នាក់ ក្នុងម្នាក់ទទួលបាន ៥០.០០០រៀល សរុប ៤.៥៥០.០០០រៀល ។

ប្រភព៖ ជំនួយការឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។