









នារសៀលកថ្ងៃសុក្រ ១៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អៀង ពិសី នាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ជួន កាន់ណារិទ្ធ ដែលបានទទួលមរណភាពកាលពីថ្ងៃពុធ ១១កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៦២ឆ្នាំ ដោយរោគាពាធ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម បានចូលរួមសោកស្ដាយជាពន់ពេក និងរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព ចំពោះការបាត់បង់នូវ ស្វាមី ឪពុក ឪពុកក្មេក ជាទីគោរពស្រឡាញ់របស់កូនចៅ និងញាតិមិត្តជិតឆ្ងាយ។ ទន្ទឹមនឹងនោះ ឯកឧត្តម ក៏បានប្រគល់ជូននូវសាររំលែកមរណទុក្ខ ព្រមទាំងថវិការបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់លោកជំទាវ ទៀងមុំ សុធាវី និងក្រុមគ្រួសារសព ផងដែរ។
ខ្លឹមសារ៖ ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន