







នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូខ្មែរអ៉ិស្លាមនៃអនុវិទ្យាល័យ សម្តេចតេជោ ហ៊ុនសែន នៀកម៉ះ ស្ថិតនៅភូមិរការក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបានមានប្រសាសន៍រំឭកដល់លោកគ្រូ អ្នកគ្រូទាំងអស់ថា យើងមានថ្ងៃនេះក៏ដោយសារប្រទេសយើងមានសន្តិភាព ក្នុងនាមយើងជាប្រជាជនខ្មែរគ្រប់រូប អ្វីដែលយើងត្រូវធ្វើនៅពេលនេះ គឺជឿជាក់លើប្រមុខថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោប្រធានព្រឹទ្ធសភា និងសម្តចបវរធិបតីនាយករដ្ឋមន្ត្រី ស្ថិតក្រោមម្លប់សន្តិភាព ។
ស្ថិតនៅក្នុងឱកាសសំណេះសំណាលនោះផងដែរ ឯកឧត្តមសមាជិកព្រឹទ្ធសភាបានឧបត្ថម្ភថវិកាដល់លោកគ្រូ អ្នកគ្រូសរុបចំនួន២២នាក់ ដោយលោកគ្រូ អ្នកគ្រូចំនួន១០នាក់ ក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម១០ម៉ឺនរៀល និងគ្រូបណ្តែតចំនួន១២នាក់ ក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន១៥ម៉ឺនរៀល សរុបថវិកាទាំងអស់ចំនួន ២.៨០០.០០០រៀល។
ប្រភព៖ ជំនួយការឯកឧត្ដម ស្លេះ ពុនយ៉ាមុីន
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន