









នារសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អោក បូរ៉ា អគ្គលេខាធិការរងព្រឹទ្ធសភា រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញចូលរួមប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងរដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងរដ្ឋបាលខេត្តប៉ៃលិន ដឹកនាំដោយលោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ដើម្បីត្រៀមរៀបចំពិធីសំណេះសំណាលរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជាមួយអាជ្ញាធរដែនដី និងអង្គបោះឆ្នោតព្រឹទ្ធសភា មកពីខេត្តបាត់ដំបង និងខេត្តប៉ៃលិន នៅខេត្តបាត់ដំបង នាពេលខាងមុខ…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន