
នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញចុះជួបសួរសុខទុក្ខ និងឧបត្ថម្ភថវិកាដល់ប្អូនៗនិស្សិតដែលមកពីគ្រួសារមានជីវភាពខ្វះខាត ដើម្បីបន្តការសិក្សា។ ទន្ទឹមនឹងនោះ ឯកឧត្តមបានផ្តាំផ្ញើធ្វើយ៉ាងណាឱ្យប្អូនៗខំប្រឹងរៀនសូត្រ ដើម្បីអនាគតក្លាយជាអ្នកបន្តវេនសម្រាប់សហគមន៍អ៉ិស្លាម និងប្រទេសជាតិ ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមសមាជិកព្រឹទ្ធសភា បានឧបត្ថម្ភថវិកាដល់ប្អូនៗនិស្សិតចំនួន៣នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៣០០.០០០រៀល សរុបទាំងអស់ចំនួន៩០០.០០០រៀល ស្ថិតនៅឃុំបឹងប្រួល ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ប្រភព៖ ជំនួយការឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន