








នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាគណៈកម្មការទី២ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជេីញនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំទៅថ្វាយប្រគេន សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តបទុមវត្តីរាជវរារាម រាជធានីភ្នំពេញ។
ទេយ្យទានជាសទ្ធាជ្រះថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្វាយប្រគេនចំពោះ សម្ដេចព្រះមហាសង្ឃរាជ ជាអម្ចាស់ រួមមាន៖ អង្ករ, ផ្លែឈើស្រស់, ទឹកដោះគោ Ensure, ទឹកដោះគោស្រស់, ទឹកត្រចៀកកាំ, ទឹកប្រទាលកន្ទុយក្រពើ, ទឹកបរិសុទ្ធ, និងថវិកាមួយចំនួនធំ។ ដោយឡែក លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី និងឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន ក៏មានសទ្ធាជ្រះថ្លាថ្វាយប្រគេននូវថវិកាផ្ទាល់ខ្លួនមួយចំនួនផងដែរ៕
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី២ព្រឹទ្ធសភា