









នៅព្រឹកថ្ងៃព្រហហស្បតិ៍ ១១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា និងលោក គីម ជុងណាម ប្រធានមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ បានអញ្ជើញចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការផ្តល់អំណោយមនុស្សធម៌ ជូនដល់រដ្ឋបាលខេត្តកែប ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងដោយមានការអញ្ជើញចូលរួមពីសំណាក់គណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា លោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម គណៈប្រតិភូមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ គណៈប្រតិភូរដ្ឋបាលខេត្តកែប ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងពាណិជ្ជកម្ម ស្ថិតនៅទីស្តីការក្រសួងពាណិជ្ជកម្ម។
សូមគូសបញ្ជាក់ថា អំណោយមនុស្សធម៌ដែលមានចែងក្នុងអនុស្សរណនៃការយោគយល់គ្នា រួមមាន ឱសថ ឧបករណ៍វេជ្ជសាស្ត្រ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ក្នុងទំហំទឹកប្រាក់ចំនួន ៥លានដុល្លារអាមេរិក ដែលត្រូវអនុវត្តរយៈពេល ៥ឆ្នាំ គឺចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣១។ ការផ្តល់អំណោយមនុស្សធម៌ខាងលើនេះ គឺដើម្បីរួមចំណែកលើកកម្ពស់គុណភាពជីវិត និងសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅខេត្តកែប ឱ្យបានកាន់តែប្រសើរឡើង…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន