ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានព័ត៌មាននិងទំនាក់ទំនងសាធារណៈ អមដំណើរឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ចុះពិនិត្យទីតាំងនិងការងារព័ត៌មាន សម្រាប់ ISC-2
 
ចែករំលែក ៖

នារសៀលថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ជាម សុផលមករា អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ បានដឹកនាំក្រុមការងារនៃនាយកដ្ឋានព័ត៌មាន និងនាយកដ្ឋានព័ត៌មានវិទ្យា អញ្ជើញអមដំណើរឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងក្រុមការងារបច្ចេកទេសពាក់ព័ន្ធ ចុះពិនិត្យទីតាំងសំខាន់ៗ ដើម្បីត្រៀមរៀបចំគ្រប់គ្រងអ្នកសារព័ត៌មានជាតិ អន្តរជាតិ និងការផ្សាយផ្ទាល់ក្នុងព្រឹត្តិការណ៍សន្និសីទប្រធានសភានៃអន្តរសភា លើកទី២ នៅចុងខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ
នៅសាលសន្និសីទនៃអគ្គនាយកដ្ឋានពន្ធដារ រាជធានីភ្នំពេញ។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ