






នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២៦ ឯកឧត្តម ញ៉ូវ សុង សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ និងជាសមាជិកគណៈកម្មការទី២ ព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីបុណ្យ និងគោរពវិញ្ញាណក្ខន្ធសពលោក ជួប ឌិន មេឃុំបាក់ចិញ្ចៀន នៃស្រុកភ្នំក្រវាញ ដែលបានទទួលមរណភាពកាលពីយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៨២ឆ្នាំ ដោយរោគាពាធ។
សពត្រូវបានតម្កល់ធ្វើនៅគេហដ្ឋានសព ស្ថិតក្នុងភូមិដំណាក់អំពិល ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី២ព្រឹទ្ធសភា