លោកជំទាវ ម៉ាណ ណាវី អញ្ជើញប្រគល់ពានរង្វាន់ការប្រកួតប៊ូល និងប៉េតង់ ក្នុងសហគមន៍ច្រាំងចំរេះទី១
 
ចែករំលែក ៖

នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ច្រាំងចំរេះទី១ អញ្ជើញប្រគល់ពានរង្វាន់ការប្រកួតប៊ូល និងប៉េតង់ ក្នុងសហគមន៍ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកជំទាវបានឧបត្ថម្ភថវិកាដល់គណៈកម្មការរៀបចំការប្រកួត និងក្រុមចូលរួមចំនួន ៤៤០.០០០រៀលផងដែរ។

សូមបញ្ជាក់ផងដែរថា ការប្រកួតនេះមានរយៈពេល២ថ្ងៃ ដែលមានក្រុមចូលរួមចំនួន១០ក្រុម បែងចែកជា២ពូល ក្នុងមួយពូលមាន៥ក្រុម ក្នុងមួយក្រុមមានគ្នាចំនួន៣នាក់

ប្រភព៖ ក្រុមជំនួយការលោក​ជំទាវ ម៉ាណ ណាវី​
សម្រួលខ្លឹមសារ៖ នាយកដ្ឋាន​ព័ត៌មាន​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ