ឯកឧត្ដម សាន់ ឡាទីន អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិស្រែបឹង ឃុំរលួសមានជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ
 
ចែករំលែក ៖

នាព្រឹកថ្ងៃសៅរ៍ ទី១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដម សាន់ ឡាទីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាអុីម៊ាំខេត្តក្រចេះ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិស្រែបឹង ឃុំរលួសមានជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ដោយមានការចូលរួមដំណើរពីលោក សុខព្រី ហាណេះ អភិបាលរងខេត្តក្រចេះ លោក ម៉ាត់ រ៉បានី ភូឈួយអុីម៊ាំខេត្តក្រចេះ លោក មូសា អះម៉ាត់ អុីម៊ាំស្រុកអូរគ្រៀងសែនជ័យ
ព្រមទាំងគណៈកម្មការអុីម៉ាំម៉ាស្ជិទ និងប្រជាពលរដ្ឋមួយចំនួនទៀតផងដែរ។ ជំនួបនេះរៀបចំឡើងក្នុងគោលបំណងស្វែងយល់ពីស្ថានភាពការរស់នៅ ប្រកបមុខរបរ បញ្ហាប្រឈមផ្សេងៗ។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម ក៏បានមានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋ និងសម្របសម្រួលការរស់នៅកុំឱ្យមានការបែកបាក់សាមគ្គីគ្នាទៅវិញទៅមក រវាងក្រុមមួយ និងក្រុមមួយផ្សេងទៀត និងត្រូវជឿជាក់លើការសម្របសម្រួល ដោះស្រាយពី អាជ្ញាធរពាក់ព័ន្ធ រដ្ឋបាលស្រុក ខេត្ត ក៏ដូចជារាជរដ្ឋាភិបាលផងដែរ។

ប្រភព៖ ការិយាល័យ​អមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ