







នាព្រឹកថ្ងៃអាទិត្យ ទី២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណ:កម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ រួមជាមួយ ឯកឧត្តម អ៉ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្រ្តីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការ ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការ ឯកឧត្តម សួន សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព្រៃឈើ និងសត្វព្រៃ និងលោកអគ្គនាយករង ព្រមទាំងសហការី លោកអភិបាលរងស្រុក និងលោកមេឃុំ ក្រុមប្រឹក្សាឃុំស្លក្រាម បានអញ្ជើញនាំនូវទេយ្យទាន និងបច្ច័យវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា ចំនួន៧វត្ត ស្ថិតនៅវត្តពោធិសុវណ្ណារាម កកោះកំណប់ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្ត បន្ទាយមានជ័យ រួមមាន ១-វត្តសារាវ័ន្តឥផឥស្លក្រាម ២-វត្តពោធិសុវណ្ណរាម ៣-វត្តគិរីតេជោសែនជ័យ ៤-វត្តបទុមនីបារមី ៥-វត្តសុវណ្ណរាម ៦-វត្តសមាធិគីគិរី និង៧-វត្តសម្បូរណ៍សាមគ្គី ដោយក្នុង១វត្តទទូលបាន ៖ ១. ទៀនវស្សា១គូ ២. អង្ករ១បេ(២៥គ.ក្រ) ៣. ទឹកត្រី១យួរ ៤. ទឹកស៊ីអ៉ីវ១យួរ ៥. មី១កេស ៦. ទឹកបរិសុទ្ធ២កេស និង៧. បច្ច័យ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា