









នាព្រឹកថ្ងៃសៅរ៍ ទី១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សាយ បូរិន សមាជិកគណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ ព្រមទាំង លោកជំទាវ សុខ ឃុន្នី និងបុត្រា បុត្រី ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញវេរប្រគេន ទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ស្ថិតនៅ វត្តថ្មទ្រព្យ ភូមិតាំងញាតិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។
ដើម្បីជួយទ្រទ្រង់ដល់វិស័យព្រះពុទ្ធសាសនា និងកសាងសមិទ្ធផលនានាក្នុងវត្តអារាម ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ មានសទ្ធាជ្រះថ្លានាំយកនូវបច្ច័យប្រគេនជូនវត្ត រួមមាន៖
-បច្ច័យកសាង ចំនួន ៤.០០០.០០០រៀល (បួនលានរៀល) ដើម្បីចូលរួមចំណែកក្នុងការកសាងជណ្តើរចុះទៅស្រះទឹកក្នុងវត្ត។
-បច្ច័យចង្ហាន់ ចំនួន ១.៣៥០.០០០រៀល (មួយលានសាមសិបប្រាំម៉ឺនរៀល) សម្រាប់ចាត់ចែងរៀបចំភត្តាហារប្រគេនព្រះសង្ឃក្នុងអំឡុងពេលគង់ចាំព្រះវស្សា។
-ព្រមទាំងបច្ច័យផ្ទាល់ខ្លួនមួយចំនួនប្រគេនព្រះសង្ឃគ្រប់ព្រះអង្គផងដែរ៕
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៥ព្រឹទ្ធសភា