















នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាគណៈកម្មការទី២ ព្រឹទ្ធសភា ឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន អនុប្រធានគណៈកម្មការទី៣ រដ្ឋសភា ឯកឧត្ដម ជឹម លាវ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងលោកជំទាវ បានបន្តអញ្ជើញប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទាន ព្រមទាំងបច្ច័យមួយចំនួនសម្រាប់ប្រគេនចំពោះព្រះសង្ឃ គង់ចាំព្រះវស្សាអស់កាលត្រីមាសចំនួន៥វត្ត បន្ថែមទៀត ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម រួមមាន៖ ១-វត្តកំណប់ ស្ថិតក្នុងឃុំស្រម៉រ ២-វត្តខ្នុារ ស្ថិតក្នុងឃុំស្ដើងជ័យ , ៣-វត្តស្អាង ស្ថិតក្នុងឃុំត្រពាំងគរ ៤-វត្តកោះចំប៉ា និង៥-វត្តដូន្ដោ ស្ថិតក្នុងឃុំសំពងជ័យ ដែលពិធីនេះធ្វើនៅបរិវេណវត្តកំណប់ ស្ថិតក្នុងស្រុកជើងព្រៃ។
ទេយ្យទាន និងបច្ច័យប្រគេនក្នុងវត្តនីមួយៗ រួមមាន៖ ទៀនព្រះវស្សា១គូ អង្ករ២បេ ស្មើនឹង១០០គីឡូក្រាម មីជាតិ៥កេស ត្រីខកំប៉ុង៥យួរ ទឹកផ្លែឈើ៥កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកបរិសុទ្ធវីតាល់៥កេស បច្ច័យកសាង ២.០០០.០០០រៀល បច្ច័យ៤ ចំនួន៥អង្គ ក្នុងមួយអង្គ ១០០.០០០រៀល។
បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធាន និងលោកជំទាវបណ្ឌិត បានចែកទានដល់អាចារ្យ គណៈកម្មការ និងអាជ្ញាធរភូមិ ឃុំ និងចំណាយផ្សេងៗ អស់ថវិកាចំនួន ៥.០០០.០០០រៀល បន្ថែមទៀត ដោយសរុបថវិកាទាំងអស់ចំនួន ២៣.១០០.០០០រៀល។
ពិធីខាងលើក៏មានការអញ្ជើញចូលរួមពីលោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ, លោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមប្រឹក្សាស្រុក, លោក ខាត់ សុខន ជំនួយការសម្ដេចតេជោ ប្រធានព្រឹទ្ធសភា ព្រមទាំងឯកឧត្តម លោកជំទាវក្រុមការងារចុះជួយតាមបណ្ដាឃុំ និងអាជ្ញាធរស្រុក ភូមិ ឃុំ ជាច្រើនរូបទៀត។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី២ព្រឹទ្ធសភា