







នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ង៉ែត ចដ្តាវី សមាជិកគណ:កម្មការទី៥ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញនាំយកនូវទៀនព្រះវស្សា និងសម្ភារៈទេយ្យទាន ដើម្បីប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តនាគវ័ន ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្នុងនោះមានជូនជាថវិកាដល់អាចារ្យ និងយាយជី សរុបជាទឹកប្រាក់២លានរៀលផងដែរ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៥ព្រឹទ្ធសភា