







នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម លី សារី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងប្រជាពលរដ្ឋ ព្រមទាំងចូលរួមរំលែកមរណទុក្ខ គោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ នៅក្នុងភូមិម៉ាក់ប្រាង្គ ឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម ថ្នាក់ក្រុងស្រុក សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អាជ្ញាធរមូលដ្ឋាន ថ្នាក់ដឹកនាំតាមវិហារគ្រូបង្រៀនខ្មែរអ៉ិស្លាម ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥