







នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សត ណាឌី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ តំណាងឯកឧត្តម ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញប្រគល់ផ្ទះប្រក់ស័ង្កសីជូនគ្រួសារវីរកងទ័ពឈ្មោះ លោក ព្រំ វាសនា ដែលកំពុងឈរជើងនៅទិសខេត្តព្រះវិហារ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ៣៤គ្រួសារ ស្ថិតនៅក្នុងភូមិគោកដូងចាស ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។ ក្នុងឱកាសនោះ ឯកឧត្តមបានឧបត្ថម្ភសម្ភារៈផ្ទះបាយចំនួន១ឃីត ជូនចំពោះគ្រួសារវីរកងទ័ព និងផ្តល់ថវិកាចំនួន១០.០០០រៀលក្នុងមួយគ្រួសារ ជូនប្រជាពលរដ្ឋចំនួន៣៤គ្រួសារផងដែរ។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន