












នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ច្រាំងចំរេះទី១ អញ្ជើញប្រគល់ពានរង្វាន់ការប្រកួតប៊ូល និងប៉េតង់ ក្នុងសហគមន៍ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។។
ក្នុងឱកាសនោះ លោកជំទាវបានឧបត្ថម្ភថវិកាដល់គណៈកម្មការរៀបចំការប្រកួត និងក្រុមចូលរួមចំនួន ៤៤០.០០០រៀលផងដែរ។
សូមបញ្ជាក់ផងដែរថា ការប្រកួតនេះមានរយៈពេល២ថ្ងៃ ដែលមានក្រុមចូលរួមចំនួន១០ក្រុម បែងចែកជា២ពូល ក្នុងមួយពូលមាន៥ក្រុម ក្នុងមួយក្រុមមានគ្នាចំនួន៣នាក់
ប្រភព៖ ក្រុមជំនួយការលោកជំទាវ ម៉ាណ ណាវី
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន