នាព្រឹកថ្ងៃអាទិត្យថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ និងជាប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងឯកឧត្តម ទឹម ផន សមាជិកក្រុម បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយក្រុមប្រឹក្សាឃុំអង្គរស ឃុំច្រេស ឃុំព្រៃរំដេង និងឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។
លោកជំទាវ ឯកឧត្តម បានមានប្រសាសន៍ផ្តាំផ្ញើដល់ក្រុមប្រឹក្សាឃុំទាំងអស់ ត្រូវខិតខំពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ និងបន្តយកចិត្តដាក់ឱ្យបានម៉ឺងម៉ាត់ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយបន្តរួមគ្នាអនុវត្តជាប្រចាំនូវវិធានការ ៣ការពារ និង៣កុំ តាមការណែនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាល។
ក្នុងឱកាសនោះផងដែរ លោកជំទាវ ឯកឧត្តម ក៏បានឧបត្ថម្ភដល់សាលាឃុំទាំង៤ ដោយក្នុងមួយឃុំទទួលបាន ម៉ាស ៥០០ និងថវិកាចំនួន ៥០ម៉ឺនរៀល៕