ឯកឧត្តម យស ផានីត្តា ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ទិត ថាវរិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
 
ចែករំលែក ៖

នារសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា និងជាប្រធានអនុគណៈកម្មការហិរញ្ញវត្ថុ ផ្គត់ផ្គង់ និងភស្តុភារ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ទិត ថាវរិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្តីពីគម្រោងចំណាយសម្រាប់រៀបចំសិល្បៈទស្សនីយភាពក្នុងកម្មវិធីសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ នៅកម្ពុជា។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ខេង សិទ្ធិគុណ និងឯកឧត្តម អោក បូរ៉ា អគ្គលេខាធិការរងព្រឹទ្ធសភា និងមន្រ្តីពាក់ព័ន្ធ នៅបន្ទប់ប្រជុំគណៈកម្មការទី២ វិមានព្រឹទ្ធសភា។

ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី២ព្រឹទ្ធសភា​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ