ឯកឧត្តម ស្លេះ ពុនយ៉ាមុីន អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋមានការខ្វះខាតចំនួនពីរគ្រួសារ នៅភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងជាប្រធានក្រុមការងារចុះជួយភូមិរកាលើ និងរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម  បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខប្រជាពលរដ្ឋមានការខ្វះខាតចំនួនពីរគ្រួសារស្ថិតក្នុងភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តមក៏បាននាំយកគ្រឿងឧបភោគបរិភោគថវិកាមួយចំនួនរួមមាន៖
១/  រូន ម៉ារី អាយុ៥៦ឆ្នាំ ទទួលបាន អង្ករ ៥០គីឡូក្រាម មី១កេស ទឹកសុីអ៊ុវ១យួរ ត្រីខ១យួរ  ស្ករសរ១គីឡូក្រាម និងថវិកា៥០.០០០រៀល។

២/  អុំប្រុស តេះ យូសុះ អាយុ៧៤ឆ្នាំ ទទួលបាន អង្ករ៥០គីឡូក្រាម មី១កេស ទឹកសុីអុីវ១យួរ ត្រីខ១យួរ ស្ករសរ១គីឡូក្រាម និងថវិកា៥០.០០០រៀល។

ប្រភព៖ ជំនួយការ​ឯកឧត្ដម ស្លេះ ពុនយ៉ាមុីន​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ