ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារចង្អៀតដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពការងារត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) នៅកម្ពុជា
 
ចែករំលែក ៖

នារសៀលថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា ប្រធានអនុគណៈកម្មការឡូជីស្ទីក ពិធីការ និងបដិសណ្ឋារកិច្ច និងជាប្រធានលេខាធិការដ្ឋាន បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារចង្អៀត ដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពនៃការងារសំខាន់ៗ សម្រាប់ការរៀបចំសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦​ នៅរាជធានីភ្នំពេញ។
កិច្ចប្រជុំខាងលើ បានប្រព្រឹត្តទៅនៅបន្ទប់ប្រជុំឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា​ វិមានសាមគ្គីភាព។

ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ