លោកជំទាវ ចឹក ហេង អញ្ជើញនាំយកទៀនព្រះវស្សា និងទេយ្យទាន ព្រមទាំងថវិកា ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តសុវណ្ណគីរី ក្នុងស្រុកឆែប ខេត្តព្រះវិហារ
 
ចែករំលែក ៖

នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ចឹក ហេង សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាសមាជិកគណៈកម្មការទី៤ព្រឹទ្ធសភា និងស្វាមី ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញនាំយកនូវទៀនព្រះវស្សា និងទេយ្យទាន ព្រមទាំងថវិកាមួយចំនួន ដើម្បីប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តសុវណ្ណគីរី(ហៅវត្តឆែប)ស្ថិតនៅឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីពុទ្ធបរស័ទចំណុះជើងវត្ត។​ ក្នុងឱកាសនោះ លោកជំទាវ និងក្រុមគ្រួសារបានជូនលោកយាយ លោកតា​នូវសារុង១ ក្រមា១ និងថវិកាមួយចំនួន។

ប្រភព៖ ការិយាល័យ​អមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ