







នារសៀលថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោ១៤:៣០នាទីរសៀល លោកជំទាវ មុំ សណ្តាប់ សមាជិកាគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា និងជាសមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយចលនានារី(ជាមេគ្រួសារ) នៅក្នុងភូមិ៤ សរុបចំនួន១៣គ្រួសារ ស្មើនឹងសមាជិក៥៥នាក់ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្នុងឱកាសនោះផងដែរ លោកជំទាវបានផ្តល់មតិសំណេះសំណាលជាមួយសមាជិក សមាជិកាចូលរួមដូចជា៖
-ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋចូលរួមប្រយុទ្ធប្រឆាំងលុបបំបាត់ការឆបោកអនឡាន (Online scams) ព្រោះការឆបោកនេះ ក៏មានកើតឡើងនៅបណ្តាប្រទេសផ្សេងៗក្នុងសកលលោកផងដែរ ដើម្បីផ្តល់ទំនុកចិត្តដល់ភ្ញៀវទេសចរណ៍មកកំសាន្តនៅប្រទេសកម្ពុជាយើងថែមទៀត។
-ផ្សព្វផ្សាយដល់សមាជិកចូលរួមដែលមានអត្តសញ្ញាណប័ណ្ណជិតហួសសុពលភាព(សល់ត្រឹម១៨០ថ្ងៃ) ឬបាត់ ឬខូច ឬទើបគ្រប់អាយុធ្វើអត្តសញ្ញាណប័ណ្ណ ឱ្យអញ្ជើញមកកាន់ប៉ុស្តិ៍នគរបាល ដើម្បីបន្តសុពលភាព ឬធ្វើថ្មី។
-ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលគ្រប់អាយុ ទើបផ្លាស់ទីលំនៅចូលត្រៀមឯកសារសម្រាប់ចុះឈ្មោះបោះឆ្នោត នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។
-ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលពុំទាន់បានធ្វើសំបុត្រអាពាហ៍ពិពាហ៍ឱ្យមកបំពេញបែបបទធ្វើ ដើម្បីងាយស្រួលក្នុងតម្រូវការផ្សេងៗដែលពាក់ព័ន្ធ។
-ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលពុំទាន់មានការងារធ្វើ ឬចង់រៀនជំនាញអាចទាក់ទងតាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬតាមរយៈលេខ ១២៩៧ ដើម្បីស្វែងរកការងារធ្វើបាន។
ក្រោយពីបានសំណេះសំណាលរួចមក លោកជំទាវក៏បានឧបត្ថម្ភថវិកាចំនួន៥០ម៉ឺនរៀល ជូនដល់សមាជិកដែលបានចូលរួមផងដែរ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៦ព្រឹទ្ធសភា