ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Minebea Cambodia
 
ចែករំលែក ៖

ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង នាយកខុទ្ទកាល័យសម្តេចតេជោ ប្រធានព្រឹទ្ធសភា បានជួបពិភាក្សាការងារជាមួយលោក Kensuke Watanabe អគ្គនាយករង​ក្រុមហ៊ុន Minebea Cambodia ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ទេសរដ្ឋមន្រ្តី ស្រ៊ី ថាមរុង្គ , ឯកឧត្តម យស សុខេមរៈ ប្រធានពិធីការ​ និង ឯកឧត្តម វី សាមឌី ពិធីការសម្តេចតេជោ ដើម្បីត្រៀមរៀបចំកម្មវិធីវាយកូនហ្គោលមិត្តភាព ដែលនឹងគ្រោងប្រព្រឹត្តទៅនៅក្នុងខែធ្នូ ឆ្នាំ២០២៦ ខាងមុខនេះ នាឱកាសនៃ​​ការប្រារព្ធខួបលើកទី១៥ ឆ្នាំនៃការវិនិយោគរបស់ក្រុមហ៊ុន​ Minebea នៅព្រះរាជាណាចក្រកម្ពុជា​។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសម្រេចទទួលយក ការអញ្ជើញរបស់លោកអគ្គនាយក្រុមហ៊ុន Minebea Cambodia ក្នុងការចូលរួមក្នុងកម្មវិធីវាយកូនហ្គោលមិត្តភាពនេះ។

ជំនួបខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំ ខុទ្ទកាល័យសម្តេចតេជោ ប្រធានព្រឹទ្ធសភា វិមានសាមគ្គីភាព ព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។

ខ្លឹមសារ៖ ខុទ្ទកាល័យសម្តេចតេជោ ប្រធានព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ