







នារសៀលថ្ងៃចន្ទ ១២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦
ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអគ្គលេខាធិការដ្ឋាន ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គលេខាធិការរងព្រឹទ្ធសភា ឯកឧត្តម និងលោកជំទាវអគ្គនាយក អគ្គនាយិកានៃអគ្គនាយកដ្ឋាន ស្តីពីការត្រៀមរៀបចំពិធីសម្ពោធវិមានសាមគ្គីភាព និងការងាររៀបចំពាក់ព័ន្ធនឹង សន្និសីទប្រធានសភានៃអន្តរសភា (Inter-Parliamentary Speakers’ Conference) លើកទី២ នៅរាជធានីភ្នំពេញ នាពេលខាងមុខ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅបន្ទប់ប្រជុំរបស់ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា វិមានសាមគ្គីភាព…។
ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន