









នាល្ងាចថ្ងៃចន្ទ ១២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អាយ ខន អនុប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីឈាបនកិច្ចសព ឯកឧត្តម កាយ សំរួម អតីតប្រធានក្រុមប្រឹក្សាខេត្តកោះកុង ចាប់តាំងពីអាណត្តិទី១ ដល់អាណត្តិទី៣។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ នៅវត្តអម្ពរទិយារាម ហៅវត្តព្រែកស្វាយ ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ក្នុងឱកាសដ៏សោកសៅនេះ ឯកឧត្តម សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារ និងសាច់ញាតិរបស់ឯកឧត្តម និងសូមឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តម កាយ សំរួម សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៦ព្រឹទ្ធសភា