
















នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាសមាជិកសភាតំបន់អាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPPF-GH) នៅវិមានរដ្ឋសភា។
វេទិកានេះ មានការអញ្ជើញចូលរួមពីសំណាក់សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា និងសមាជិកសភាតំបន់អាស៊ី-ប៉ាស៊ីហ្វិក មកពី១៦ប្រទេស ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងរដ្ឋសភា សរុបចំនួន២៥០នាក់ ។
វេទិកាសមាជិកសភាតំបន់អាស៊ី-បាស៊ីហ្វិក នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ដោយពិភាក្សាផ្តោតលើប្រធានបទសំខាន់ៗ ដូចជា៖
-ជំរុញការគ្របដណ្តប់សុខភាពជាសកល(UHC) នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក
-អភិបាលកិច្ចសភាឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល (UHC) ៖ វឌ្ឍនភាព និងបញ្ហាប្រឈម បទពិសោធន៍តាមប្រទេស
-ការគ្របដណ្តប់សុខភាពជាសកល (UHC) នៅយុគសម័យការប្រែប្រួលអាកាសធាតុ
-ការគ្របដណ្តប់សុខភាពជាសកល (UHC) នៅយុគសម័យបញ្ញាសិប្បនិម្មិត(AI) ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន