




នាព្រឹកថ្ងៃអាទិត្យ ២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម កែវ សុម៉ាលី នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសហការី បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ៊ុ ដារ៉ាវុធ ទីប្រឹក្សាអមលេខាធិការដ្ឋាន សម្តេចព្រះមហាក្សត្រី ព្រះវរាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងបានប្រគល់ជូននូវសាររំលែកមរណទុក្ខ ព្រមទាំងថវិកាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ជូនដល់ឯកឧត្តម អ៊ុ ដារ៉ាសិទ្ធី និងក្រុមគ្រួសារ នៅវត្តបុទុមវត្តីរាជវរារាមខាងជេីង សង្កាត់ចតុម្មុខ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភព៖ ខុទ្ទកាល័យសម្តេចតេជោ ប្រធានព្រឹទ្ធសភា