



















នារសៀលថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជេីញជួបសំណេះសំណាល សួរសុខទុក្ខជាមួយប្រជាពលរដ្ឋដែលជាភ្ញៀវទេសចរណ៍អញ្ជេីញមកពីតាមបណ្តាខេត្តនានា ដូចជាខេត្តព្រះវិហារ រតនគិរី មណ្ឌលគិរី កំពង់ស្ពឺ តាកែវ កំពត និងខេត្តព្រះសីហនុ ដែលបានជិះឡូរី ទស្សនាសួនសត្វ និងទស្សនាចម្ការឈេីហូបផ្លែជាច្រើនប្រភេទ ជាពិសេសចំការទំពាំងបាយជូរដែលដាំសាកល្បង ជាលទ្ធផល មិនទទួលបានទិន្នផលល្អ ព្រោះដោយសារកត្តាអាកាសធាតុក្តៅ នៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិ-ទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ភូមិសំរោងជេីងភ្នំ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៣ព្រឹទ្ធសភា