



គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន៥ រួមមាន៖
១- ពិនិត្យរបាយការណ៍ប្រចាំខែ
២-ពិភាក្សាអំពីដំណើរចុះបេសកកម្មនៅខេត្តព្រៃវែង និង
ខេត្តស្វាយរៀង
៣-ពិភាក្សាអំពីការចុះទៅជួបជនភៀសសឹក នៅផ្ទៃបៃតង
ខេត្តព្រះវិហារ
៤-ស្តាប់បទបង្ហាញស្តីពី «ពុះពារឆ្លងវិបត្តិ» (The world bank)
៥-បញ្ហាផ្សេងៗ
កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា នាព្រឹកថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន