





នារសៀលថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឈួន ឆាម ប្រធានស្តីទីក្រុម និងឯកឧត្តម គិន ណែត លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះពិនិត្យមហាស្រះទឹកទន្លេនាម ក្រោយការជីកស្តាររួច ដែលស្ថិតនៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត ។
ស្រះទឹកនេះ មានទំហំបណ្តោយ២១០ម៉ែត្រ ទទឹង១៨០ម៉ែត្រ និងមានជម្រៅ៩ម៉ែត្រ ដែលជាគំនិតផ្តួចផ្តើមរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការទី១០រដ្ឋសភា…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន