




នាល្ងាចថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០២៦ ឯកឧត្តម លី សារី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះសួរសុខទុក្ខថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ព្រមទាំងចូលរួមគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ នៅក្នុងភូមិតាដឹប សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំខ្មែរអ៊ិស្លាម ថ្នាក់ក្រុង ស្រុក សមាជិកក្រុមប្រឹក្សាក្រុង អាជ្ញាធរមូលដ្ឋាន គ្រូបង្រៀនខ្មែរអ៊ិស្លាម ព្រមទាំងថ្នាក់ដឹកនាំតាមវិហារ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥