គណៈប្រតិភូគណៈកម្មការទី២ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយតំណាងទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិបាវិត
 
ចែករំលែក ៖

នារសៀលថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦  គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយ ឯកឧត្តម យស​ ផានីត្តា ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញទស្សនកិច្ចច្រកទ្វារព្រំដែនអន្តរជាតិបាវិត​ ដែលបានទទួលស្វាគមន៍ដោយ​ លោក ជូ ថាយ ប្រធានទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិបាវិត ព្រមទាំងមានការចូលរួមពីលោកនាយរងប៉ុស្តិ៍ ព្រមទាំងមន្រ្តីជំនាញប្រចាំច្រកទ្វារព្រំដែនអន្តរជាតិបាវិត ដើម្បីស្វែងយល់អំពីវឌ្ឍនភាពការងាររបស់ច្រកទ្វារ ការចេញ-ចូលរបស់ភ្ញៀវជាតិ-អន្តរជាតិ និងទិដ្ឋភាពទំនិញ​ចូល-ចូល​ នៅសាលប្រជុំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត​ ខេត្តស្វាយរៀង។

បន្ទាប់ពីជំនួបពិភាក្សា គណៈប្រតិភូបានអញ្ជើញពិនិត្យមេីលការិយាល័យបំពេញបែបបទចេញ-ចូល​របស់ភ្ញៀវជាតិ​-អន្តរជាតិ​ និងការបំពេញបែបបទគយនាំទំនិញចេញ-ចូលច្រកទ្វារ។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ