ឯកឧត្តម ងី ច័ន្រ្ទផល ដឹកនាំកិច្ចប្រជុំពិភាក្សាដាក់ឱ្យអនុវត្ត «ផែនការការងារសម្រាប់បិទបញ្ចប់ ISC-2» និងការតាមដានលទ្ធផលឆ្ពោះទៅ ISC-3
 
ចែករំលែក ៖

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ងី ច័ន្រ្ទផល ប្រធានគណៈកម្មការទី១ នៃព្រឹទ្ធសភា និងជាអនុប្រធានប្រចាំការ នៃគណៈកម្មការដឹកនាំ និងជាប្រធានអនុគណៈកម្មការខ្លឹមសារ និងឯកសារ ISC-2 បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាដាក់ឱ្យអនុវត្ត «ផែនការការងារសម្រាប់បិទបញ្ចប់ ISC-2» ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ និងការតាមដានលទ្ធផលឆ្ពោះទៅ ISC-3 នៅសាលភក្តីវិក្រម៣ នៃព្រឹទ្ធសភា ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមជាសមាជិកព្រឹទ្ធសភា នៃអនុគណៈកម្មការខ្លឹមសារ និងឯកសារ ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ព្រមទាំងមន្ត្រីពាក់ព័ន្ធ សរុបចំនួន ៣៥ រូប។

សូមគូសបញ្ជាក់ផងដែរថា ការបិទបញ្ចប់ត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ គឺជាការបិទបញ្ចប់លើផ្នែករដ្ឋបាល ឯកសារ និងបណ្ណសារប៉ុណ្ណោះ ដោយឡែកការតាមដានលទ្ធផលផ្នែកនយោបាយ និងស្ថាប័ននឹងត្រូវបន្តរហូតដល់ការរៀបចំសន្និសីទ ISC-3 នៅប្រទេសឥណ្ឌូណេស៊ី ក្នុងឆ្នាំ២០២៧ ខាងមុខ។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ