








នៅល្ងាចថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណ:កម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ រួមជាមួយ ឯកឧត្តម ប្លែក វារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ បានអញ្ជើញចូលរួមពិធីបូជាសពឧបាសិកា ហុង ផូ ត្រូវជាម្ដាយក្មេករបស់លោក បឹង គឹមសឹង ប្រធានមន្ទីសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងជន្មាយុ៨៣ឆ្នាំ ដោយជរាពាធ។
ពិធីបុណ្យនេះបានប្រារព្ធធ្វើនៅមុខគេហដ្ឋាន លោក បឹង គឹមសឹង និងភរិយា ស្ថិតនៅភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្រ្តីរាជការខេត្ត ក្រុង ស្រុក លោកគ្រ អ្នកគ្រូ បងប្អូនញាតិមិត្តជិតឆ្ងាយយ៉ាងច្រើនកុះករតាមប្រពៃណីព្រះពុទ្ធសាសនា។ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណឧបាសិកា ហុង ផូ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា