








នាវេលាម៉ោង៣រសៀល ថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិកោះដាច់ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជេីញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ចាន់ ណារ៉េត ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតអនុប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា នីតិកាលទី៤ ដែលបានទទួលមរណភាពកាលពីថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៥:២០នាទីព្រឹក ក្នុងជន្មាយុ៨៣ឆ្នាំ ដោយរោគាពាធ។
ក្នុងឱកាសដ៏សោកសៅនេះ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងសម្តែងនូវសមានទុក្ខ សោកស្តាយ និងអាឡោះអាល័យជាមួយលោកជំទាវ ឈូន ស៊ុនអេង ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តម ចាន់ ណារ៉េត សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៣ព្រឹទ្ធសភា