លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញចូលរួមអង្កេតការណ៍បោះឆ្នោតជ្រើសរើសសមាជិកសភាឌូម៉ា (State Duma) នៃសភាសហព័ន្ធរុស្ស៊ី នីតិកាលទី៩ នៅទីក្រុងម៉ូស្គូ សហព័ន្ធរុស្ស៊ី
 
ចែករំលែក ៖

ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា អមដោយជំនួយការ១រូប បានអញ្ជើញទៅចូលរួមអង្កេតការណ៍បោះឆ្នោតជ្រើសរើសសមាជិកសភាឌូម៉ា (State Duma) នៃសភាសហព័ន្ធរុស្ស៊ី នីតិកាលទី៩ នៅទីក្រុងម៉ូស្គូ សហព័ន្ធរុស្ស៊ី។
នៅក្នុងដំណើរបេសកកម្មនោះ លោកជំទាវបណ្ឌិត បាន៖
១) នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ អញ្ជើញចូលរួមកិច្ចប្រជុំ ស្តាប់ព័ត៌មានទាក់ទងនឹងការបោះឆ្នោត និងនីតិវិធីនៃការបោះឆ្នោត ជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។
២) នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ បានចុះទៅទស្សនកិច្ចនៅការិយាល័យបោះឆ្នោតមួយចំនួនក្នុងទីក្រុងម៉ូស្គូ ដើម្បីសង្កេតមើលដំណាក់កាលផ្សេងៗនៃដំណើរការបោះឆ្នោត រួមទាំងការបំពេញការងាររបស់មន្ត្រីរៀបចំការបោះឆ្នោត, ការចូលរួមពីតំណាងគណបក្សនយោបាយ, អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ, ព្រមទាំងការអនុវត្តសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋផងដែរ។
៣) នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បានចូលរួមស្តាប់លទ្ធផលនៃការបោះឆ្នោតជ្រើសរើសសមាជិកសភាឌូម៉ា (State Duma) នៃសភាសហព័ន្ធរុស្ស៊ី នីតិកាលទី៩ នៅទីក្រុងម៉ូស្គូ សហព័ន្ធរុស្ស៊ី។
៤) នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ បានជួបពិភាក្សាជាមួយឯកឧត្តម Timchenko ប្រធានគណៈកម្មាធិការនីតិវិធីផ្ទៃក្នុង និងអភិបាលកិច្ចសភា នៃក្រុមប្រឹក្សាសហព័ន្ធ នៃសហព័ន្ធរុស្ស៉ី (និងជាតំណាងស្ថាប័ននីតិប្បញ្ញត្តិ នៃតំបន់គីរ៉ូវ) ដើម្បីពិភាក្សាទាក់ទងនឹងកិច្ចសហការរបស់ក្រុមមិត្តភាពព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសភាសហព័ន្ធ នៃសហព័ន្ធរុស្ស៉ី។

ប្រភព៖ ការិយាល័យ​ជំនួយការ​គណៈកម្មការ​ទី៦ព្រឹទ្ធសភា​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ