









នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ឃួន ឃុនឌី លេខាធិការគណ:កម្មការទី៨ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងលោកឧកញ៉ា គុយ លាងគី ព្រមទាំងក្រុមគ្រួសារ និងញាតិមិត្ត បានអញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌ វេនទី១ នៅវត្តឥន្ទប្បត្តបុរី (ហៅវត្តអង្គរតូចខាងត្បូង) ភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជន ដែលបានលាចាកទៅកាន់លោកខាងមុខ ក៏ដូចជាវិញ្ញាណក្ខន្ធបុព្វបុរស វីរកងទ័ព ស្នេហាជាតិទាំងអស់ បានមកទទួលយកកុសល ផលបុណ្យតាមជំនឿបែបព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ព្រមទាំងបានធ្វើកិច្ចតាមបែបសាសនា ស្របតាមទំនៀមទម្លាប់ នៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ។
ប្រភព៖ ជំនួយការលោកជំទាវ ឃួន ឃុនឌី