












នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ រួមមាន ឯកឧត្តម លី សារី សមាជិកក្រុម និងលោកជំទាវ កង សៅរ៍ធន សមាជិកាក្រុម បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសំណេះសំណាល និងប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២៥-២០២៦ ទូទាំងខេត្តកំពត នៅបរិវេណពហុកីឡដ្ឋានខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន តំណាងរាស្ត្រមណ្ឌលខេត្តកំពត និងជាប្រធានគណៈកម្មការទី១០រដ្ឋសភា។
ពិធីដ៏មហាឡារិកនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត សមាជិករដ្ឋសភា ថ្នាក់ដឹកនាំខេត្តកំពត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ លោកគ្រូ-អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្សសរុបជាង៥,០០០នាក់។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥