khmer eng
  • ឯកឧត្តម ម៉ុម ជឹមហ៊ុយ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់កន្ទោក ដើម្បីស្វែងយល់អំពីស្ថានភាពទូទៅជំងឺកូវីដ-១៩ ក្នុងមូលដ្ឋាន ការងារ​ចាក់​វ៉ាក់សាំង​ដល់​ក្មេង​អាយុ​ចាប់​ពី១២ ដល់១៧ឆ្នាំ
     
    ចែករំលែក ៖

    ព្រឹកថ្ងៃពុធ ៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់កន្ទោក ដើម្បីស្វែងយល់អំពីស្ថានភាពទូទៅជំងឺកូវីដ-១៩ ក្នុងមូលដ្ឋាន ការងារចាក់វ៉ាក់សាំងដល់ក្មេងអាយុចាប់ពី១២ ដល់១៧ឆ្នាំ និងចែកប័ណ្ណជូនបងប្អូនប្រជាពលរដ្ឋដែលបានចាក់ដូសទីពីររួចរាល់ហើយ នៅសាលាសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ បន្ទាប់ពីស្តាប់សេចក្កីរាយការណ៍របស់លោកប្រធានក្រុមប្រឹក្សារួចមក ឯកឧត្តមប្រធាន បានសម្តែងនូវការកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់មូលដ្ឋាន ជាពិសេសក្នុងយុទ្ធនាការចាក់វ៉ាក់សាំងក្មេងអាយុ១២ ដល់១៧ឆ្នាំ សម្រេចបានជាង២,០០០នាក់ ក្នុងរយៈពេលជាង១០ថ្ងៃកន្លងមកនេះ។ បន្ថែមលើនោះត្រូវខិតខំប្រមូលកម្លាំងរួម មធ្យោបាយរួម ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ-១៩ ប្រភេទថ្មីឱ្យបានត្រឹមត្រូវ ផ្លាស់ប្តូរឥរិយាបថក្នុងបរិបទថ្មី ធ្វើការរស់នៅតាមបែបគន្លងថ្មី ព្រមទាំងអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងមានសមត្ថកិច្ច។ ដើម្បីជាការលើកទឹកចិត្ត ឯកឧត្តមប្រធាន ក៏បានឧបត្ថម្ភនូវថវិកាមួយចំនួនផងដែរ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបសម្តែងការគួរសម គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសារធារណរដ្ឋសង្គមនិយមវៀតណាម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅភូមិបាគង
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ អញ្ជើញស្តាប់បទបង្ហាញរបស់អគ្គនាយកដ្ឋានស្រាវជ្រាវលើសេចក្តីព្រាងច្បាប់ចំនួន២
    thumbnail
     
    សារលិខិតអបអរសាទររបស់ គណៈកម្មការទី៤ ព្រឹទ្ធសភា គោរពជូន ឯកឧត្តម ប្រាក់ សុខុន ក្នុងឱកាសដែលរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ