ឯកឧត្តម ម៉ុម ជឹមហ៊ុយ ដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភា (ក្រុមទី៤) ដើម្បីពិនិត្យសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៣
ឯកឧត្តម ម៉ុម ជឹមហ៊ុយ ដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភា (ក្រុមទី៤) ដើម្បីពិនិត្យសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៣
=======
នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ក្រុមសមាជិកព្រឹទ្ធសភា (ក្រុមទី៤) បានប្រជុំក្រោមអធិបតីភាពឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា ដើម្បីពិនិត្យ ពិភាក្សាលើ៖
១.សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ទាក់ទងទៅនឹងការកាត់សេចក្តីនៅក្រោមច្បាប់កម្ពុជា នូវឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងនៅក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ស្តីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ។
២.សេចក្តីព្រាងច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន។
៣.សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា ១៩ថ្មី មាត្រា ៨២ថ្មី មាត្រា ១០៦ថ្មី(មួយ) មាត្រា ១១៩ថ្មី និងមាត្រា ១៣៧ថ្មី នៃរដ្ឋធម្មនុញ្្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ៣ និងមាត្រា ៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។
៤.បញ្ហាផ្សេងៗ៕