ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន ដឹកនាំក្រុមសមាជិក សមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ជួបសំណេះសំណាលក្រុមប្រឹក្សាឃុំ ក្នុងស្រុក កៀនស្វាយ និងស្រុក លើកដែក
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២១ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) ដឹកនាំដោយឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា និងជាប្រធានក្រុម បានអញ្ជើញ ជួបសំណេះ សំណាល សួរសុខទុក្ខក្រុមប្រឹក្សាឃុំ ក្នុងស្រុក កៀនស្វាយ និងស្រុកលើកដែក ខេត្តកណ្តាល។