លោកជំទាវ ទី បូរ៉ាស៊ី អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៥ព្រឹទ្ធសភា
នារសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៣រសៀល គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ យោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា (គណៈកម្មការទី៥) បានបើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា ដែលមានរបៀបវារៈចំនួន០៤គឺ៖
១-ស្តាប់សេចក្តីរាយការណ៍អំពីដំណើរការទំនាក់ទំនងការងារជំនួបជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
២-ពិនិត្យកម្រងសំណួរ ឫសំណូមពរ ជំនួបជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ។
៣-ពិនិត្យពិភាក្សាសេចក្តីព្រាងច្បាប់ចំនួន០៣។
៤-បញ្ហាផ្សេងៗ ការចូលរួមជាមតិយោបល់របស់ឯកឧត្តម លោកជំទាវសមាជិកអង្គប្រជុំ។
កិច្ចប្រជុំនេះប្រព្រឹត្តនៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា ព្រមទាំងមន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការទី៥ព្រឹទ្ធសភា។
ប្រភព៖នាយកដ្ឋានព័ត៌មាន