khmer eng
  • ឯកឧត្តម ឡៅ ឆន ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ចើញចូលរូមប្រជុំក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តឧត្តរមានជ័យ ដើម្បីស្តាប់របាយការណ៍ ស្តីពីវឌ្ឍនភាពការងារខែកុម្ភៈ និងទិសដៅបន្តខែមីនា ឆ្នាំ២០២២ របស់ខេត្តឧត្តរមានជ័យ
     
    ចែករំលែក ៖

    ស្រុកអន្លង់វែងក្នុងភូមិគ្រឹះរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គឹម នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៤:០០នាទី ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ចើញចូលរូមប្រជុំក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តឧត្តរមានជ័យ ដើម្បីស្តាប់របាយការណ៍ ស្តីពីវឌ្ឍនភាពការងារខែកុម្ភៈ និងទិសដៅបន្តខែមីនា ឆ្នាំ២០២២ របស់ខេត្តឧត្តរមានជ័យ និងអំពីដំណើរការសកម្មភាពការងារឆ្ពោះទៅរកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តទី៥ ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែមិថុនា ឆ្នាំ២០២២នេះ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ អំពីសកម្មភាព និងលទ្ធផលល្អ ដែលខេត្តអនុវត្តបាននាពេលកន្លងមក បានស្នើឱ្យខេត្ត និងបណ្តាស្រុក ឃុំ សង្កាត់ ត្រូវបន្តអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់រាជរដ្ឋាភិបាល និងត្រូវបន្តប្រុងប្រយ័ត្នកុំឱ្យជំងឺកូវីដ-១៩ រីករាលដាលចូលនៅក្នុងខេត្ត ដោយអនុវត្តជាប្រចាំតាមការណែនាំរបស់ក្រសួងសុខាភិបាល នូវវិធានការ ៣កុំ និង៣ការពារ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail