khmer eng
  • ឯកឧត្តម ឡៅ ឆន បានអញ្ជើញចូលរួមអមដំណើរ សម្តេចវិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងពិធីបញ្ចុះបឋមសីលាសាងសង់វិមានអនុស្សាវរីយ៍ឈ្នះឈ្នះ
     
    ចែករំលែក ៖

    នៅថ្ងៃពុធ ទី៩ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភានិងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងជាសមាជិកអនុគណៈកម្មការសាសង់វិមានអនុស្សាវរិយ៍ ឈ្នះឈ្នះ នៅលើខ្នងភ្នំ២០០ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានអញ្ជើញចូលរួមអមដំណើរ សម្តេចវិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងពិធីបញ្ចុះបឋមសីលាសាងសង់វិមានអនុស្សាវរីយ៍ឈ្នះឈ្នះ នៅលើទីតាំងដែលបានគ្រោងទុក ដែលមានអ្នកចូលរួមសរុប ចំនួន១.៥០០នាក់។ ក្នុងពិធីសំណេះសំណាល សម្ដេចវិជ័យសេនា បានលើកពីខ្លឹមសារ នៃនយោបាយ ឈ្នះ ឈ្នះ នឹងអគ្គមហាស្ថាបនិកយោបាយឈ្នះឈ្នះគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែល នាំមកនូវសន្តិភាពដល់សព្វថ្ងៃនេះ។ ជាមួយនេះសម្តេច បានអំពាវនាវដល់បងប្អូនសប្បុរសជនអ្នកស្នេហា ស្រឡាញ់ និងគាំទ្រសន្តិភាពទាំងអស់មេត្តាចូលរួមជាសម្ភារៈ ថវិកា ដើម្បីសាងសង់ស្តូបវិមានអនុស្សាវរីយ៍ ឈ្នះ ឈ្នះ នៅទីតាំងនេះឱ្យបានលឿនឆាប់បានរួចនៅក្នុងពេលដ៏ខ្លីខាងមុខនេះ។ ជាទីបញ្ចប់សម្តេច បានផ្តាំផ្ញើដោយបញ្ជាក់ថាយើងទាំងអស់គ្នាត្រូវតែប្តេជ្ញាការពារសន្តីភាពនេះឱ្យបានជារៀងរហូតតទៅ ព្រោះថាបើមានសន្តិភាព ទើបមានការអភិវឌ្ឍ និងប្រទេសមានការរីកចម្រើន ប្រជាជនមានជីវភាពធូរធារ និងសប្បូរសប្បាយ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម លី សារី អញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពអតីតគ្រូបង្រៀនខ្មែរឥស្លាម នៅខេត្តកំពត
    thumbnail
     
    ក្រុមសមាជិកាព្រឹទ្ធសភា អញ្ជើញជួបជាមួយរដ្ឋបាលខេត្តកំពត និងពិនិត្យទីកន្លែងត្រៀមរៀបចំវេទិការបស់ក្រុមសមាជិកាព្រឹទ្ធសភា ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ជាស្រ្តី នៅខេត្តកំពត
    thumbnail
     
    ឯកឧត្តម លី សារី អញ្ជើញជូនដំណើរសិស្សនិស្សិត ទៅបន្តសិក្សានៅ ប្រទេសអារ៉ាប់សាអូឌី
    thumbnail
     
    សារលិខិតរំលែកទុក្ខរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជូន ឯកឧត្តមនាយឧត្តមសេនីយ៍ មឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ
    thumbnail
     
    ក្រុមសមាជិកសមាជិកាគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញជូនពរក្នុងឱកាសចម្រើនជន្មាយុ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន ឧត្តមប្រឹក្សាព្រះមហាក្សត្រ