khmer eng
  • ឯកឧត្ដមប្រធានស្តីទីព្រឹទ្ធសភា អញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយអាជ្ញាធរខណ្ឌ និងក្រុមប្រឹក្សាសង្កាត់ ក្នុងខណ្ឌច្បារអំពៅ
     
    ចែករំលែក ៖

    ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីធានីភ្នំពេញ)អញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងអាជ្ញាធរខណ្ឌ ក្រុមប្រឹក្សាសង្កាត់ទាំង៨ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីប្រធានក្រុមប្រឹក្សា អភិបាលរង និងថ្នាក់ដឹកនាំខណ្ឌ ព្រមទាំងសមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ចូលរួមសរុប១១១នាក់ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ នៅសាលាខណ្ឌច្បារអំពៅ រាជធានីធានីភ្នំពេញ ដើម្បីស្វែងយល់អំពីសភាពការណ៍រួមក្នុងមូលដ្ឋាន ការងារសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ និងការត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នាពេលខាងមុខ។
    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម សត ណាឌី អញ្ជើញនាំយកថវិកាជូនដល់សាខាកាកបាទក្រហម
    thumbnail
     
    ឯកឧត្តម លីសារី​ អញ្ជើញសំណេះសំណាលសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ​ និងចូលរួមគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ចូលរួមមហាសន្និបាតសហភាពអន្តរសភា លើកទី១៥២ នៅប្រទេសតួកគីយ៉េ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញចូលគោរពជូនពរឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា អញ្ជើញចូលគោរពជូនពរឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ