លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងមហាកុដិ សាលាពុទ្ធិក (សាលាបាលី) និងសមិទ្ធផលនានានៅវត្តសានគរ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងមហាកុដិ សាលាពុទ្ធិក (សាលាបាលី) និងសមិទ្ធផលនានានៅវត្តសានគរ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្នុងឱកាសនោះលោកជំទាវបានចូលបច្ច័យមួយចំនួនសម្រាប់កសាង និងឧបត្ថម្ភសម្ភារៈក្នុងកម្មវិធីនោះរួមមានក្រណាត់សចំនួន៥០ដុំ សារ៉ុងចំនួន២២០ និងថវិកា៥០មុឺនរៀល ព្រមទាំងចែកជូនសៀវភៅ ប៊ិក និងថវិកាមួយចំនួនជូនសិស្សានុសិស្សផងដែរ ស្ថិតនៅវត្តសានគរ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ