khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តតាកែវ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដឹកនាំដោយឯកឧត្តម ខៀវ មុត ប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្ត ដឹកនាំដោយឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅសាលប្រជុំសាលាខេត្តតាកែវ។
    ពិធីសំណេះសំណាលនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីឈ្វេងយល់ និងប្រមូលព័ត៌មាននានា ពាក់ព័ន្ធនឹងការអនុវត្តការងាររបស់ខេត្ត ក្រុង ស្រុក ការគាំទ្រ ការអភិវឌ្ឍរបស់ឃុំ សង្កាត់ ស្តាប់រាល់បញ្ហាប្រឈម និងសំណូមពរនានាជុំវិញការអនុវត្តតួនាទីភារកិច្ចរបស់ខេត្ត ក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ ការប្រមូលផ្តុំកម្លាំងសរុបត្រៀមសម្រាប់ធ្វើសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលខាងមុខ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    គណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញជួបសំណេះសំណាលជាមួយមនុស្សចាស់ជរា នៅមណ្ឌលថែរទាំមនុស្សចាស់ ខេត្តព្រៃវែង
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ និងអាជ្ញាធរមានសមត្ថកិច្ច ក្នុងខណ្ឌដង្កោ
    thumbnail
     
    សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានធ្វើពិធីសាសនាប្រគេនទានព្រះវស្សាចំនួន២គូរ ទេយ្យវត្ថុនិងគ្រឿងឧបភោគបរិភោគនិងបច្ច័យ១,៨២០,០០០រៀល
    thumbnail
     
    ឯកឧត្តម ជឹម លាវ បាននាំយកទៀនព្រះវស្សា ទេយ្យវត្ថុនិងបរិក្ខាគ្រឿងឧបភោគបរិភោគនិងបច្ច័យ ទៅប្រគេនព្រះសង្ឃគង់ចាំវស្សានៅវត្តមេបុណ្យ វត្តហាបូណ៍ វត្តភ្នំគង់ និង​ វត្តចចក
    thumbnail
     
    ឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា ដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីការិយាល័យជំនួយការគណៈកម្មការទី៧