ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំទាំង១១ឃុំ នៅក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង
នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២២ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ដឹកនាំដោយ ឯកឧត្តម គឹម ធា និងឯកឧត្តម ម៉ែន ស៊ីផាន់ សមាជិកក្រុម ឣមដំណើរដោយ ឯកឧត្តម ប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំទាំង១១ឃុំ នៅក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដើម្បីឈ្វេងយល់ និងប្រមូលព័ត៌មានពាក់ព័ន្ធនឹងការអនុវត្តការងារ ការគាំទ្រការអភិវឌ្ឍនានា ស្តាប់រាល់បញ្ហាប្រឈម និងសំណូមពរនានា ការអនុវត្តតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ ការប្រមូលផ្តុំកម្លាំងសរុបសម្រាប់ធ្វើសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលខាងមុខ ដោយមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាស្រុក និងឃុំ សរុបចំនួន ១៦៣នាក់ ក្នុងនោៈស្រ្តីចំនួន ៣១នាក់ ស្ថិតក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
ក្នុងឱកាសនោះ គណៈប្រតិភូបានឧបត្ថម្ភថវិកាជូនស្រុកចំនួន ១លានរៀល និងឃុំទាំង១១ ក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដោយក្នុងមួយឃុំៗទទួលបានថវិកាចំនួន ១លាន ២សែនរៀល សរុបថវិកាចំនួន១៤លាន ២សែនរៀល ៕
អត្ថបទពាក់ព័ន្ធ